ព័ត៌មានព័ត៌មានថ្មីៗពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប័ណ្ណឥណទានវីសាអេស៊ីលីដា
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប័ណ្ណឥណទានវីសាអេស៊ីលីដា
ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៣
ប័ណ្ណឥណទានវីសាអេស៊ីលីដា
ប័ណ្ណឥណទានវីសាអេស៊ីលីដា
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី
លោកស្រី Lorijon Bacchi នាយិកាគ្រប់គ្រងវីសាប្រចាំប្រទេសវៀតណាម កម្ពុជា និងឡាវ
លោកស្រី Lorijon Bacchi នាយិកាគ្រប់គ្រងវីសាប្រចាំប្រទេសវៀតណាម កម្ពុជា និងឡាវ
ភ្ញៀវកិត្តិយសចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប័ណ្ណឥណទានវីសាអេស៊ីលីដា
ភ្ញៀវកិត្តិយសចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប័ណ្ណឥណទានវីសាអេស៊ីលីដា
រាជធានីភ្នំពេញ, ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៣ ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត និងជាធនាគារពាណិជ្ជនាំមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកាសជាផ្លូវការ នៅថ្ងៃនេះថា ធនាគារចាប់ផ្តើមបម្រើជូនអតិថិជន និងសាធារណជន នូវផលិតផលថ្មី គឺ "ប័ណ្ណឥណទានវីសាអេស៊ីលីដា" ។ ប័ណ្ណឥណទានវីសាអេស៊ីលីដា ជាប័ណ្ណដែលមានសុវត្ថិភាពខ្ពស់បំផុត ត្រូវបានផលិតស្របតាមបទដ្ឋានទាន់សម័យបំផុត ដែលធានាបាននូវសុវត្ថិភាពខ្ពស់ជូនដល់អតិថិជន ។ ប័ណ្ណឥណទានវីសាអេស៊ីលីដា ត្រូវបានទទួលស្គាល់ជាបទដ្ឋានទិន្នន័យសុវត្ថិភាពនៃឧស្សាហកម្មប័ណ្ណទូទាត់ (PCI DSS) ។ ប័ណ្ណឥណទានវីសាអេស៊ីលីដា មានលក្ខណៈប្រកបដោយសុវត្ថិភាព និងមានភាពងាយស្រួល ក្នុងការធ្វើប្រតិបត្តិការទូទាំងសកល ។ ប័ណ្ណឥណទានវីសាអេស៊ីលីដា អាចធ្វើប្រតិបត្តិការធនាគារបាន តាមកម្រិតបន្ទាត់ឥណទានដែលមានស្រាប់ ឬបានអនុម័តដោយធនាគារ អេស៊ីលីដា ភីអិលស៊ី ។
ប័ណ្ណឥណទានវីសាអេស៊ីលីដា ជាជម្រើសដ៏ប្រសើរមួយ និងផ្តល់ភាពងាយស្រួលសម្រាប់ការឆ្ពោះទៅរកជីវភាពរស់នៅក្នុងភាពទំនើបទាន់សម័យ ក្នុងការទូទាត់ដោយចាប់តាំងពីការបញ្ជាទិញទំនិញ-សេវាកម្មប្រចាំថ្ងៃ រហូតឈានទៅដល់ការទូទាត់តាមរយៈប្រព័ន្ធអ៊ីនធឺណែត ។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ៖ "យើងតែងតែយកចិត្តទុកដាក់ស្តាប់ដំបូន្មានដ៏ល្អៗ និងដំបូន្មានដ៏មានតម្លៃរបស់អតិថិជន, ធនាគារ អេស៊ីលីដា ភីអិលស៊ី តែងតែបង្កើតនូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុថ្មីៗ ដើម្បីបំពេញតម្រូវការជូនអតិថិជន" ។
Monday, March 31, 2014
ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប័ណ្ណឥណទានវីសាអេស៊ីលីដា
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment