កំរិតនៃអ្នកគ្រប់គ្រង
Ø អ្នកគ្រប់គ្រងថ្នាក់ខ្ពស់
អ្នកគ្រប់គ្រងថ្នាក់ខ្ពស់
គឺជាអ្នកប្រតិបត្តិជាន់ខ្ពស់របស់អង្គភាពដែលទទួលខុសត្រូវកំពូល ឬ
គ្រប់គ្រងអង្គភាពទាំងមូល។ ជាទួទៅ អ្នកគ្រប់គ្រងថ្នាក់ខ្ពស់ គឺជាអ្នក
រៀបជំផែនការជាយុទ្ធសាស្រ្តសំរាប់ដំណើរការរយៈពេលវែងរបស់អង្គភាពនិង
ផ្តោតទៅលើដំណើរការរីកចំរើន និង ផ្តោតសំខាន់ទៅលើដំណើរការរីកចំរើន និង
ប្រសិទ្ធភាពទាំងមូល។
អ្នកគ្រប់គ្រងថ្នាក់ខ្ពស់
មិនត្រឹមតែផ្តោតទៅលើអង្គភាពទាំងមូលនោះទេ ប៉ុន្តែផ្តោតទៅលើការទំនាក់ទំនងរវាងអង្គភាព
និង បរិយាកាសខាងក្រៅរបស់អង្គភាព។ ការទំនាក់ទំនងនេះ
តំរូវអោយអ្នលគ្រប់គ្រងធ្វើការយ៉ាងជិតស្និតជាមួយបុគ្គលខាងក្រៅ និង អង្គភាពទាំងឡាយ។
Ø អ្នកគ្រប់គ្រងថ្នាក់កណ្តាល
អ្នកគ្រប់គ្រងថ្នាក់កណ្តាល
គឺស្ថិតនៅកណ្តាលរវាងថ្នាក់ខ្ពស់និង ថ្នាក់ទាននៃឋានានុក្រមរបស់អង្គភាព
ហើយគាត់គឺជាអ្នកទទួលខុសត្រូវតៅលើការប្រតិបត្តិរបស់ក្រុម ហើយគាត់ជាអ្នកដែលមានជំនាញ
រឺ ឯកទេសទៅតាមផ្នែកការងាររបស់គាត់។ ជាងនេះទៅទៀត គាត់ជាអ្នកអនុវត្តន៏ និង បង្ហាញ
លំអិតសំរាប់ការប្រតិបត្តិការណ៏នូវផែនការនានាដូចជា គោលនយោបាយ យុទិ្ធសាស្រ្ត និង បេសកកម្មនានា និង
បកស្រាយពន្យល់លំអិតទៅលើគោលដៅទាំងឡាយរបស់អង្គភាពអោយកាន់តែជាក់លាក់
សំរាប់អ្នកគ្រប់គ្រងថ្នាក់ទាបក្នុងការអនុវត្តន៏អោយប្រសើរ និង មានប្រសិទ្ធភាព។
Ø អ្នកគ្រប់គ្រងថ្នាក់ទាប
អ្នកគ្រប់គ្រងថ្នាក់ទាប
ឬ អ្នកគ្រប់គ្រងលើការប្រតិបតិ្ត
គឺជាអ្នកទទួលខុសត្រូវលើការងារប្រតិបត្តិរបស់អង្គភាព ។ ពួកគេទំនាក់ទំនងដោយផ្ទាល់ជាមួយនិយោជិក ហើយអនុវត្តលើការងារជាក់លាក់ដែលបានរៀបចំឡើងដោយអ្នគ្រប់គ្រងថ្នាល់កណ្តាល។
ហើយនិងជាអ្នករាយការណ៏អោយអ្នកគ្រប់គ្រងថ្នាក់កណ្តាលនូវសកម្មភាពរបស់ខ្លួន។
ក្រៅពីការងារទាំងអស់ខាងលើ អ្នកគ្រប់គ្រងថ្នាក់ទាប់ក៏ចូលរួមដោះស្រាយជំលោះវិវាទ
ទាំងឡាយរបស់និយោជិកនៅពេលដែលកំពុងធ្វើការងារ ក្នុងផលិតផល រឺ សេវាកម្មផងដែល។
0 comments:
Post a Comment